ថ្ងៃនេះប្រលឹមស្រាងៗពូសៀងចេញមកឈរមុខផ្ទះគាត់បានសង្កេតឃើញឡានហុងដាស្រកានាគ (ឡានដឹកសព) ពីរបើកយឺតៗ ជាធម្មតាគាត់ឃើញមានតែមួយទេដែលឡានមួយបើកពីមុខនឹងឡានមួយទៀតបើកជាប់ពីក្រោយ។ បន្ទាប់មកមានមនុស្សប្រុសស្លៀកពាក់សម្នាក់ដើរពីក្រោយដោយដឹកឆ្កែមួយហើយនៅពីក្រោយនឹងទៀតពូសៀងឃើញសុទ្ធតែមនុស្សប្រុសប្រហែល២០០នាក់ដើរតែមួយជួរយ៉ាងវែងគាត់ឆ្ងល់ណាស់គាត់បានដើរសរសៀរទៅជិត។
បុរសដឹកឆ្កែហើយសួរ :
ពូសៀង : តើឡានទីមួយដឹកសពអ្នកណាគេ លោកប្អូន?
បុរស : គឺប្រពន្ធរបស់ខ្ញុំ។
ពូសៀង : ខ្ញុំសុំចូលរួមរំលែកទុក្ខផង, តើហេតុអីបានគាត់ស្លាប់?
បុរស : គឺឆ្កែរបស់ខ្ញុំខាំនាងរហូតដល់ស្លាប់។
ពូសៀង : ចុះឡានមួយទៀតដឹកសពរបស់អ្នកណាដែរ?
បុរស : គឺម៉ែក្មេករបស់ខ្ញុំ គាត់ក៏ត្រូវឆ្កែរបស់ខ្ញុំខាំដែរ។
ពូសៀងមានចំណាប់អារម្មណ៍នឹងឆ្កែហើយគាត់សួរបុរសនោះទៀតថា :
ពូសៀង: តើខ្ញុំអាចខ្ចីឆ្កែរបស់ប្អូន ពីរ បី ថ្ងៃបានដែរទេលោកប្អូន?
បុរស : មិនអីទេបងតែបងចូលឈរក្នុងជួរនឹងគេសិនទៅ! ពូសៀង: អ៎ៗៗៗ!!!!!!
ConversionConversion EmoticonEmoticon