ទៅមិនបាន




អ្នកគ្រូនីបង្រៀនពីមេរៀនសាសនាដែលនិយាយពាក់ព័ន្ធពីនរក និងឋានសួគ៌បើសិននរណាទីឋាននរកទីនោះជាកន្លែងរស់នៅរបស់មនុស្សអ្នកបាបហើយយមមបាលវាយធ្វើបាបខ្លាំងណាស់។
ប៉ុន្តែបើសិនជានរណាបានទៅឋានសួគ៌ទីនោះជាកន្លែងរស់នៅមនុស្សអ្នកល្អ និងជាទីកន្លែងស្រស់ស្អាតណាស់។ ពោលចប់អ្នកគ្រូក៏សួរទៅសិស្សតូចៗរបស់ខ្លួន។ អ្នកគ្រូអ្នកណាចង់ទៅឋានសួគ៌ខ្លះ លើកដៃ ? ពេលនោះកូនសិស្សក្នុងថ្នាក់រៀនគ្រប់គ្នាលើកដៃគ្រប់គ្នាលើកលែងតែក្មេងស្រីលីនដាម្នាក់ប៉ុណ្ណោះមិនលើកដៃ។ដោយឆ្ងល់អ្នកគ្រូក៏ចូលទៅសួរឡើង
អ្នកគ្រូៈ លីនដា! ហេតុអ្វីប្អូនមិនលើកដៃ មិនចង់ទៅឋានសួគ៌ និងគេទេឬ ?
លីនដាៈ ចង់ទៅអ្នកគ្រូ! ប៉ុន្តែអ្នកម៉ាក់ខ្ញុំប្រាប់ថាថ្ងៃនេះចេញពីរៀនហើយឲ្យប្រញាប់ត្រលប់ទៅផ្ទះវិញ! អ៊ីចឹងហើយខ្ញុំទៅឋានសួគ៌ជាមួយមិត្តភក្តិមិនបានទេ ។ អ្នកគ្រូៈ !!!!!
Previous
Next Post »