បរិភោគសាច់ឆ្កែ ប្រឈមនិងជម្ងឺបីប្រភេទ


ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់យូរពេក
ការឆ្លងជម្ងឺកង្កូវតេនញ៉ា គឺមានគ្រោះថ្នាក់បំផុត ដែលបង្កមកពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលយើងបរិភោគ។ ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះជាអត្រានៃជម្ងឺនេះពុំមានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។ មិនតែប៉ុណ្ណោះអ្នកដែលឆ្លងមេរោគអាចកើតមានបាតុភូត អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។
ជម្ងឺឆ្កួត
លោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បានថ្លែងថា ក្នុងឆ្នាំ ២០០០ ចំនួនអ្នកស្លាប់ ដោយសារជម្ងឺឆ្កួតមាន ២១ នាក់ជាប់ចំណាត់ថ្នាក់ទី ៣ នៃជម្ងឺឆ្លង។ ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមានជម្ងឺឆ្លងយ៉ាងសាហារបំផុត។
Previous
Next Post »