របស់ខុសច្បាប់បោះចោលទៅ






កាលដើមឡើយមានបុរសអ្នកជួញដូរគ្រឿងញៀនម្នាក់បានធ្វើដំណើរតាមទូកព្រមទាំងមានគ្រឿងញៀនដាក់ជាប់ខ្លួនយកទៅចែកចាយលក់ផង។ក្រុមប៉ូលិសដែលបានទទួលដំណឹងនេះបានប្រដេញតាមនៅពេលតាមទាន់ក៏សុំធ្វើការឆែកឆេរ..
ប៉ូលិស- នេះកញ្ចប់អ្វី ?
បុរសគ្រឿងញៀន- កញ្ចប់បាយសម្រាប់ទុកហូបពេលធ្វើដំណើរតាមផ្លូវ។
ប៉ូលិស- ចុះកញ្ចប់នេះ ?
បុរសគ្រឿងញៀន- មួយនេះសំណាញ់ សម្រាប់បង់ចាប់ត្រីធ្វើម្ហូប ។
ប៉ូលិស- ចំណែកកញ្ចប់នេះវិញ ?
បុរសគ្រឿងញៀន- គឺនែអាកញ្ចប់មួយនេះជាអាភៀន វាជារបស់ខុសច្បាប់ បោះចោលទៅ !។ (ថារួចបុរសគ្រឿងញៀនក៏ទំលាក់ចុះទៅក្នុងទឹកទន្លេបាត់ទៅ) – ប៉ូលិស- (ចាប់មិនបានព្រោះគ្មានភស្តុតាង )
Previous
Next Post »