ពងខ្ញុំមិនញាស់!






មានគ្រួសារមួយមានសមាជិកបីនាក់គឺឱពុក-ម្តាយ និងកូនប្រុសម្នាក់ បីនាក់ឱពុក-ម្តាយ និងកូននេះ បានចែកពេលវេលារៀងខ្លួនៗសម្រាប់ធ្វើការងារគឺឱពុកចូលព្រៃកាប់អុស ម្តាយដាំបនែ្លនៅផ្ទះនិងកូនប្រុសទៅសាលារៀនមានថៃ្ងមួយអ្នកគ្រូបានបង្រៀនសិស្សអំពីរបៀបនៃការភ្ញាស់ពង ដើម្បីឲ្យសិស្សទាំងនោះចេះភ្ញាស់ពងដោយខ្លួនឯង។ក្រោយពេលធ្វើការពន្យល់ចប់សព្វគ្រប់អ្នកគ្រូក៏បានឲ្យសិស្សគ្រប់ៗគ្នាធ្វើការអនុវត្តន៍តាមមេរៀននេះនៅផ្ទះរៀងៗខ្លួនដោយទុករយៈពេល 30 ថៃ្ងសម្រាប់ធ្វើការភ្ញាស់ពងនេះ។
ទៅដល់ផ្ទះកេ្មងប្រុសនោះបានប្រាប់ម្តាយរបស់គេថា ម៉ែថៃ្ងនេះអ្នកគ្រូខ្ញុំបានបង្រៀនកូនអំពីរបៀបភ្ញាស់ពងហើយអ្នកគ្រូឲ្យរកពងមួយសម្រាប់ភ្ញាស់មួយផងណាម៉ែ។ ម៉ែរបស់កេ្មងនោះបានប្រាប់វិញថាម៉ែគ្មានពងសម្រាប់ឲ្យកូនទេហើយនិយាយលេងទៅកាន់កូនថាពងរបស់ឯងមានយកទៅភ្ញាស់ទៅដោយសារកេ្មងមានភាពល្ងង់ខ្លៅក៏ស្តាប់តាមពាក្យរបស់ម្តាយហើយអនុវត្តន៍តាមអ្វីដែលគ្រូរបស់គេបានពន្យល់បង្ហាញ។ដល់ថៃ្ងកំណត់កេ្មងនោះមានការព្រួយបារម្មណ៍ខ្លាំងណាស់ដោយសារតែពងគេមិនញាស់នៅពេលទៅដល់សាលាអ្នកគ្រូបានសួរទៅកាន់កេ្មងនោះថាឯណាលទ្ធផលដែលអ្នកគ្រូបានដាក់ឲ្យធើ្វកេ្មងនោះមិនបាននិយាយអ្វីទៅកាន់អ្នកគ្រូទេគឺគេស្រាតខោឲ្យអ្នកគ្រូមើលតែម្តងហើយសួរអ្នកគ្រូគេថាហេតុអី្វបានជាពងខ្ញុំ្ញញាស់អ្នកគ្រូ?
អ្នកគ្រូឃើញដូចេ្នះក៏អស់សំណើចហើយបាននិយាយទៅកាន់កេ្មងនោះថាមូលហេតុដែលពងនេះមិនញាស់គឺដោយសារតែនេះជាពងរបស់ឯង៕
Previous
Next Post »